ញ៉ាំចេកកុំចោលសម្បក ព្រោះវាមានអត្ថប្រយោជន៍ដ៏អស្ចារ្យដល់អ្នក ដែលនឹកស្មានមិនដល់!!!
ចេក គឺជាផ្លែឈើត្រូពិកមួយប្រភេទដែលពេញនិយមក្នុងការទទួលទានសម្រាប់ប្រជាជនទូទៅទូទាំងពិភពលោក ព្រោះថាវាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្សយើងជាពិសេសអ្នកកីឡា ព្រោះថាវាបានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដូចជា វីតាមីន និងជាតិសសៃ Fiber ជាដើម។
លើសពីនេះទៅទៀតចេកក៏បានផ្ទុកនូវជាតិស្ករ៣ប្រភេទផងដែរដូចជា Frustose, Sucrose, និង Glucose។ តាមការពិសោធន៍បានបង្ហាញថាផ្លែចេក ២ផ្លែ អាចផ្តល់ថាមពលអោយយើងធ្វើការដោយប្រើកំលាំងបានរហូតទៅដល់ ៩០នាទី ។ តែអ្នកប្រហែលជាមិនដឹងទេថាសម្បកចេកក៏អាចផ្តល់អត្ថប្រយោជន៍ដល់យើងយ៉ាងច្រើនផងដែរ។
១. កំចាត់មុន និងស្នាមជ្រួញ
អ្នកអាចប្រើប្រាស់សម្បកចេកសម្រាប់ស្បែកទូទៅ ហើយវាពិតជាទទួលបានផលខ្លាំងណាស់សម្រាប់ការកម្ចាត់មុន ឬស្នាមជ្រួញ ដោយអ្នកគ្រាន់តែយកសម្បកចេកផ្នែកខាងក្នុងមកដុសថ្នមៗនៅលើផ្ទៃមុខអោយសព្វជាពិសេសកន្លែងដែលមានស្នាមជ្រួញ និងមុនរួចទុកប្រហែល ៣០នាទី ចាំលាងចេញជាការស្រេច។

២. កម្ចាត់ប្រជ្រុយ
ពីពេលនេះទៅបើចង់កម្ចាត់ប្រជ្រុយមិនមានអ្វីពិបាកទៀតនោះទេ ព្រោះថាសម្បកចេកអាចជួយអ្នកបាន ដោយគ្រាន់តែយកសម្បកចេកមកបិតពីលើប្រជ្រុយដែលអ្នកមិនចង់បាន រួចយកបង់បិតឬស្កុតមករុំវាអោយជាប់ រួចទុកវាពេញមួយយប់ ហើយបន្តធ្វើបែបនេះជារៀងរាល់ថ្ងៃ ធានាថាប្រជ្រុយអ្នកនឹងបាត់ម្តងបន្តិចៗរហូតបាត់ទាំងស្រុងជាក់ជាមិនខាន។

៣. ប្រតិកម្មស្បែក
សម្បកចេក គឺរឹតតែមានប្រសិទ្ធភាពខ្លាំងជាមួយបញ្ហាប្រតិកម្ម ដែលអាចធ្វើអោយកើតកន្ទួលរមាស់ឬក្រហមដោយគ្រាន់តែយកសម្បកចេកមកដុសត្រង់កន្លែងដែលមានបញ្ហាប្រហែល ១៥នាទី ជារៀងរាល់ថ្ងៃ អ្នកនឹងដឹងប្រសិទ្ធភាពយ៉ាងឆាប់រហ័ស។

៤. ធ្វើអោយធ្មេញស
ធ្មេញលឿងមែនទេ? សម្បកចេកក៏អាចជួយបញ្ហានេះបានដែរ ដោយគ្រាន់តែអ្នកយកសម្បកចេកមកត្រដុសជាមួយធ្មេញរបស់អ្នកមួយថ្ងៃ ២ដង ត្រឹមរយៈពេល២សប្ដាហ៍ អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។

៥. សត្វល្អិតទិចឬខាំ
នៅពេលដែលសត្វល្អិតទិចឬខាំវាពិតជាធ្វើអោយយើងឈឺ និងរមាស់ខ្លាំងណាស់ ប៉ុន្តែជំនួសពីការអេះវា អ្នកអាចសាកល្បងយកសម្បកចេកមកត្រដុសត្រង់កន្លែងនោះអ្នកនឹងទទួលបានអារម្មណ៍ធូរស្រាល់យ៉ាងឆាប់រហ័ស។

អត្ថបទដើម http://eangsophalleth.com/%E1%9E%89%E1%9F%89%E1%9E%B6%E1%9F%86%E1%9E%85%E1%9F%81%E1%9E%80%E1%9E%80%E1%9E%BB%E1%9F%86%E1%9E%85%E1%9F%84%E1%9E%9B%E1%9E%9F%E1%9E%98%E1%9F%92%E1%9E%94%E1%9E%80-%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%84/
Post a Comment