ទទួលទានផ្លែផាសិន ១ផ្លែក្នុងមួយថ្ងៃ អ្នកនឹងទទួលបានអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើន ដែលនឹកស្មានមិនដល់!
១. អាហារបំប៉នសុខភាពនៅក្នុងផ្លែផាសិន
ផ្លែផាសិន មានសារធាតុចិញ្ចឹម សារធាតុរ៉ែ វីតាមីនA វីតាមីនC ជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ទង់ដែង និងជាតិសរសៃ និងប្រូតេអ៊ីន ដើម្បីបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ ដូច្នេះញ៉ាំផ្លែផាសិន ១ផ្លែ (១០០ក្រាម) ជារៀងរាល់ថ្ងៃ អាចផ្តល់វីតាមីនប្រហែល ៣០មីលីក្រាម នៃវីតាមីនC ។
២. ការពារជំងឺមហារីក
ផ្លែផាសិនបង្កើនសកម្មភាពប្រឆាំងនឹងជំងឺមហារីកនៅក្នុងរាងកាយ។ ផ្លែឈើផាសិននេះ ក៏មានវីតាមីនA សារធាតុហ្ល្វេវើណច (flavonoids) និងសមាសធាតុ phenolic ដែលជាសារធាតុប្រឆាំងនឹងជំងឺមហារីក ជាពិសេសការពារមហារីកមាត់ និងសួត។
៣. សម្បូរទៅដោយវីតាមីន A
ផ្លែផាសិន សម្បូរដោយវីតាមីន A ដែលមានអត្ថប្រយោជន៍សម្រាប់សុខភាពភ្នែក ការពារជំងឺភ្នែកឡើងបាយ និងភ្នែកងងឹតផងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់នៃផ្លែឈើនេះ ជួយកាត់បន្ថយស្នាមជ្រួញនិងធ្វើឱ្យស្បែកមានសំណើមល្អ។
៤. ជំនួយដល់ការរំលាយអាហារ
ផ្លែផាសិន គឺជាប្រភពដ៏ខ្លាំងបំផុតនៃជាតិសរសៃក្នុងមួយផ្លែ វាអាចផ្តល់ឱ្យរាងកាយមនុស្សប្រមាណ ៩៨ភាគរយ នៃតម្រូវការប្រចាំថ្ងៃ។ ជាតិសរសៃ គឺជាសមាសធាតុសំខាន់នៃរបបអាហារដែលផ្តល់នូវសុខភាពល្អ ពីព្រោះវាជាសារធាតុដែលសម្របសម្រួលការរំលាយអាហារនិងធ្វើឱ្យមានចលនាពោះវៀន។ ផាសិនការពារការទល់លាមកបាន និងការពារជំងឺមហារីកពោះវៀនធំ។
៥. កាត់បន្ថយការឡើងសម្ពាធឈាម
ប្រសិនបើអ្នកញ៉ាំផ្លែផាសិន ១ផ្លែក្នុងមួយថ្ងៃ អ្នកអាចបំពេញតំរូវការប៉ូតាស្យូម ១/៤ភ្លាមៗ។ សារធាតុប៉ូតាស្យូម គឺជាសារធាតុរ៉ែដ៏សំខាន់នៅក្នុងរាងកាយរបស់មនុស្ស ផាសិនជួយកាត់បន្ថយសម្ពាធឈាមទៅលើបេះដូង និងបង្កើនសុខភាពសរសៃឈាមបេះដូង និងរក្សាលំនឹងជាតិទឹក។ ដូច្នេះ សូមអ្នកបានញ៉ាំ ផាសិនជាមួយអាហារថ្ងៃត្រង់របស់អ្នក (ម្តងម្កាលក៏បាន) ដើម្បីរក្សាសុខភាពបេះដូងរបស់អ្នក និងធ្វើឱ្យកោសិការាងកាយមានដំណើរតាមមុខងាររបស់វាល្អប្រសើរ។
៦. ធ្វើឱ្យឆ្អឹងមានសុខភាពល្អ
ផ្លែផាសិន គឺជាប្រភពសម្បូរបែបនៃសារធាតុរ៉ែដូចជា ជាតិដែក ស្ពាន់ ម៉ាញ៉េស្យូម និងផូស្វ័រ សំខាន់សម្រាប់បង្កើនដង់ស៊ីតេរ៉ែនៅក្នុងឆ្អឹង និងធ្វើឱ្យឆ្អឹងរឹងមាំ។ សារធាតុរ៉ែទាំងនេះ ដើរតួសំខាន់ក្នុងការបង្កើនល្បឿនជួសជុលឆ្អឹង និងកាត់បន្ថយការរលាកសន្លាក់៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
អត្ថបទដើម http://eangsophalleth.com/%E1%9E%89%E1%9E%BB%E1%9E%B6%E1%9F%86%E1%9E%95%E1%9F%92%E1%9E%9B%E1%9F%82%E1%9E%95%E1%9E%B6%E1%9E%9F%E1%9E%B7%E1%9E%93%E1%9F%A1%E1%9E%95%E1%9F%92%E1%9E%9B%E1%9F%82%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB/
Post a Comment