១០ វិធី ជួយឱ្យសម្រស់ស្រស់ស្អាតពេលព្រឹកព្រលឹម
ប្រសិនបើអ្នកចង់ឱ្យគេនិយាយបង្អាប់ថា មុខស្រមូញស្រមាញដូចដូចៃគីគី ស្រមូវមើលមិនយល់ទេនោះ សូមសាកល្បងអ្នកនាំយកវិធីជួយឲ្យសម្រស់ ស្រស់ស្អាតពេញភ្ញាក់ឡើង ដែលយើងនឹងលើកយកមកជម្រាប់ជូន ហើយសង្ឃឹមថា ចាប់ពីថ្ងៃស្អែកតទៅអ្នកនឹងក្លាយជាស្រីស្អាតស្រស់ស្រាយទាំងពេលដេកលក់ និងភ្ញាក់ពីដេកតែម្តង។
១.ផ្អាកផឹកកាហ្វេ ទឹកក្រូច ស្រាក្រហម និង ផ្អាកទទួលទានសូកូឡាមុនពេលចូលគេង
ពីព្រោះជាតិកាហ្វេអ៊ីន និងជាតិស្ករ នឹងទភ្ញោចរាងកាយឱ្យធ្វើសកម្មភាពបណ្តាលឱ្យពិបាកគេងលក់ ទម្រាំតែគេងលក់បម្រះទៅបម្រះមកពេកភ្ញាក់ឡើង អាចនឹងអស់កម្លាំងល្ហិតល្ហៃ ព្រោះគេបានតិច។ ចំណែកឯស្រាក្រហមវិញអាចនឹងខ្លាំងបន្តិចសម្រាប់សុភាពនារី ប្រសិនបើចង់ក្រេបតិចៗឱ្យសមល្មមតែគេងលក់ស្រួលនោះជាការល្អ ប៉ុន្តែធ្វើយ៉ាងណាកុំឱ្យជ្រុល បើមិនដូច្នេះទេពេលភ្ញាក់ឡើងអាចបង្កឱ្យឈឺក្បាល មុខឡើងស្រអាប់ហើយ។
២.អង្គុយសមាធិមុនចូលគេង
បើចង់ឱ្យដេកលក់ស្រួលមែននោះ មិនចាំបាច់ទៅក្រេបស្រានាំតែចំណាយប្រាក់ ហើយថែមប្រឈមនឹងការឈឺក្បាលធេងធោងទៀតផង។ ដូច្នេះទេ គ្រាន់តែអង្គុយសមាធិប្រមាណជា ១០-២០ នាទី ឱ្យបានជាប្រចាំមុនចូលគេង ពេលនោះអ្នកនឹងបានដឹងថា ពីមុនធ្លាប់តែពិបាករឿងគេងលក់បែរជាឥឡូវនេះគ្រាន់តែដាក់ក្បាលដល់ខ្នើយភ្លាមលក់ភ្លែតតែម្តង។
៣.បើកបង្អួចបន្ទប់ដេក
មិនមែនបើកឱកាសឱ្យរ៉ូមីអូឡើងមករកទេប៉ុន្តែការបើកបង្អួចនេះ ដើម្បីឱ្យត្រជាក់ៗនៅពេលរាត្រីបានបក់ចូលប៉ុណ្ណោះ។ ការដែលយើងបានដកដង្ហើមស្រួលដោយខ្យល់បរិសុទ្ធពេលដេកលក់បែបនេះ នឹងជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លារាល់ព្រឹកពេលភ្ញាក់ឡើង។
៤.មិនត្រូវគេងផ្គាប់ជាដាច់ខាត
ពីព្រោះការដេក ឬដេក សង្កត់មុខ្លួនឯងទៅនឹងខ្នើយ ពេលដេកលក់នឹងធ្វើឱ្យកើតស្នាមជ្រីវជ្រួញលើផ្ទៃមុខ ហើយពេលគេងលក់តាមរយៈពេលយូរ បើគេងបែបនេះស្នាមជ្រីវជ្រួញនឹងមកសួរសុខទុក្ខរាល់ព្រឹកជាពុំខាន។
៥.ដេកកើយខ្នើយឲ្យក្បាលខ្ពស់ជាងខ្លួនបន្តិច
ត្រូវជ្រើសរើសខ្នើយដែលមានទំហំសមល្មម មិនខ្ពស់ ឬទាបពេក ពីព្រោះបើយើងគេងកើយខ្នើយឱ្យក្បាលស្មើ ឬទាបជាងដងខ្លួន ពេលនោះទឹកនឹងទៅដក់នៅផ្នែកលើ ធ្វើឱ្យហើមភ្នែក ហើមមុខ ហើយថែមទាំងធ្វើឱ្យយើងឈឺខ្នង ឈឺ-កពេលភ្ញាក់ឡើងទៀតផង។
៦.មិនត្រូវចូលគេងទាំងមុខសុទ្ធតែប្រេងម្សៅទេ
ចំណុចមួយនេះសំខាន់ខ្លាំងណាស់ សម្រាប់ស្ត្រីបើទោះជាមានការនឿយហត់ងងុយដេកយ៉ាងណាក៏ត្រូវតែប្រញាប់ទៅជូតលាងប្រេងផ្សៅលើផ្ទៃមុខឱ្យស្អាតមុននឹងចូលគេង មិនដូច្នេះទេ “មុន” នឹងមកសួរសុខទុក្ខដាក់ជាពុំខាន។
៧.បំប៉នសរសៃសក់ដោយខន់ឌីហ្សិនន័រ(Conditioner : ប្រេងលាបលក់ឱ្យមានសំណើម)
ប្រភេទមិនបាច់លាងចេញ បាញ់ឬលាបស្រឡាបលើសសរសៃសក់ស្រាលៗមុនចូលគេង នឹងធ្វើឱ្យសរសៃសក់ស្រាលៗមុនចូលគេង នឹងធ្វើឱ្យសរសៃសក់បានទទួលការបំប៉នពេញមួយយប់ហើយពេញភ្ញាក់ឡើងសក់នឹងមិនស្ងួតហើយមើលទៅឃើញស្អាតតែម្តង។
៨.ជ្រើសរើសប្រើឈុតគេ ដែលធ្វើពីក្រណាត់សូត្រ ឬក្រណាត់ឡែន
ជាពិសេស្រោមខ្នើយ ប្រើបានស្រោមប្រភេទក្រណាត់សូត្រ ឬក្រណាត់ឡែននឹងអាចជួយកាត់បន្ថយបញ្ហាស្នាមជ្រីវជ្រួញលើផ្ទៃមុខយើងបាន ក្នុងករណីដែលយើងចូលចិត្តដេកផ្អៀង។ មិនតែប៉ុណ្ណោះថែមទាំងជួយធ្វើឱ្យសរសៃសក់របស់យើងមិនកើតស្នាមសង្កត់ និងមិនធ្វើឱ្យសក់ជំពាក់បានទៀតផង។
៩.បោកគក់ស្រោមខ្នើយយ៉ាងតិចមួយសបា្តហ៍ម្តង
ចំណុចនេះ ក៏សំខាន់ខ្លាំងណាស់ដែរ ពីព្រោះធូលី និងកម្អែលកខ្វក់ផ្សេងៗ ទាំងក្នុងខ្យល់ និងលើសរសៃសក់របស់យើងពេលដេកកើយ និងទៅកកផ្គុំគ្នានៅលើស្រោមខ្នើយ។ ដូច្នេះ ដើម្បីការពារបញ្ហា “មុន” និងស្នាមកន្ទួលផ្សេងៗ គប្បីព្យាយាមបោកគក់ ឬប្តូរស្រោមខ្នើយយ៉ាងហោចណាស់មួយសប្តាហ៍ម្តង។ ចំណែកឯកម្រោលពូក នឹងភួយកក៏ដូចជាគ្នាដែរបើសម្អាតបានមួយខែ ៣-៤ ដង នឹងល្អចំពោះសុខភាពស្បែកយើងតែម្តង។
១០.ដេកឱ្យបានគ្រប់គ្រាន់
នៅវ័យក្នេងយ៉ាងនេះ ត្រូចដេកឱ្យបានយ៉ាងតុច 8 ម៉ោង ក្នុងមួយថ្ងៃនោះ ធានាថា ពេលភ្ញាក់ឡើងមុននឹងក្រហមប្រឿងៗគួរឱ្យស្រឡាញ់។ ប៉ុន្តែសម្រាប់ស្ត្រីវ័យធ្វើការមិនត្រូវដេកតិចជាង ៦ ម៉ោងក្នុងមួយថ្ងៃឡើយ មិនដូច្នេះទេ ពេលភ្ញាក់ឡើងមុននឹងស្រអាប់ទៅគ្មានសម្រស់។
ធ្វើតាមការណែនាំទាំង ១០ ចំណុចនេះ អ្នកនឹងទទួលបានសម្រស់ស្រស់ស្អាតស្រស់ស្រាយនៅពេលព្រឹកឡើងជាក់ជាមិនខាន៕
Post a Comment