Header Ads

សូមស្វាគមន៍មកកាន់គេហទំព័រ សំអឿន ស.ហ.ស.ត ដែលបានបង្កើតឡើងដោយលោក ឡែន សំអឿន  Welcome to samoeurnuhst this website is Created by Mr. LEN SAMOEURN

វិធីថែរក្សាសម្រស់ និងផ្ទៃមុខសម្រាប់ស្រ្តីដែលមានវ័យចាប់ពី ២៥ឆ្នាំឡើងទៅ

អ្នកស្រាវជ្រាវ និងអ្នកជំនាញស្បែកជាច្រើននាក់បានបង្ហាញថា ស្ត្រីដែលមានវ័យចាប់ពី ២៥ឆ្នាំឡើងទៅ គឺជាវ័យដែលត្រូវការថែទាំ យកចិត្តទុកដាក់ និងថែរក្សាឱ្យបានដិតដល់បំផុត ព្រោះនោះគឺជាវ័យដែលភាសាសាមញ្ញគេហៅថាវ័យជ្រេ វិវឌ្ឍ ទៅរកស្នាមជ្រីវជ្រួញ  ស្បែកមានភាពទន់ខ្សោយ  និងភាពចាស់នោះឯង។ ដូច្នេះហើយបានជាស្ត្រីដែលមានវ័យចាប់ពី ២៥ឆ្នាំឡើងទៅមិនថាតែអ្នកដែលនៅលីវ និងអ្នកដែលរៀបការរួចហើយទេ សុទ្ធតែភ័យ និងបារម្ភចំពោះសម្រស់របស់ខ្លួនឯងផ្ទាល់ដែលមានការប្រែប្រួលយ៉ាងលឿនស្ទើរតែមិនគួរឱ្យជឿបែបនេះ។
កុំបារម្ភ! ថ្ងៃនេះខ្មែរឡូតនឹងលើកយកវិធីសាស្រ្តធំៗទាំង១០ ដែលអាចជួយធ្វើឱ្យសម្រស់របស់អ្នកនៅតែស្រស់ស្អាត ហើយអាចទប់ស្កាត់ការវិវឌ្ឍទៅរកភាពចាស់ជ្រីវជ្រួញបានផងដែរ៖
អ្នកស្រាវជ្រាវនិងអ្នកជំនាញស្បែកជាច្រើននាក់បានបង្ហាញថា ស្ត្រីដែលមានវ័យចាប់ពី ២៥ឆ្នាំឡើងទៅគឺជាវ័យដែលត្រូវការថែទាំ យកចិត្តទុកដាក់ និងថែរក្សាឱ្យបានដិតដល់បំផុតព្រោះនោះគឺជាវ័យដែលភាសាសាមញ្ញគេហៅថាវ័យជ្រេ វិវឌ្ឍន៍ទៅរកស្នាមជ្រីវជ្រួញ ស្បែកមានភាពទន់ខ្សោយ និងភាពចាស់នោះឯង

១. លាងសម្អាតផ្ទៃមុខ

អ្នកគួរតែជ្រើសរើសផលិតផលលាងសម្អាតមុខដែលសាកសមនឹងផ្ទៃមុខហើយអាចជួយសម្អាតផ្ទៃមុខឱ្យស្អាត ស្រស់ថ្លា កម្ចាត់ជាតិកខ្វក់ពីផ្ទៃមុខដូចជាធូលីដី ខ្លាញ់ បាក់តេរីផ្សេងៗព្រមជាមួយនឹងគ្រឿងសម្អាងផងដែរ។ ជាធម្មតាអ្នកគួរតែលាងសម្អាតមុខឱ្យត្រឹមត្រូវ និងទៀងទាត់ក្នុងមួយថ្ងៃ ២ដង ពេលព្រឹកម្តង និងពេលយប់មុនពេលចូលគេងម្តងទៀត។  
អ្នកគួរតែជ្រើសរើសផលិតផលលាងសម្អាតមុខដែលសាកសមនឹងផ្ទៃមុខហើយអាចជួយសម្អាតផ្ទៃមុខឱ្យស្អាត ស្រស់ថ្លា កម្ចាត់ជាតិកខ្វក់ពីផ្ទៃមុខដូចជាធូលីដី ខ្លាញ់ បាក់តេរីផ្សេងៗព្រមជាមួយនឹងគ្រឿងសម្អាងផងដែរ

២. ទឹកជូតសម្អាតមុខ (Toning)

មនុស្សមួយចំនួនចូលចិត្តមើលរំលងទឹកជូតសម្អាតមុខ (Toning) មួយប្រភេទនេះណាស់ ដែលការពិតទៅវាជាផ្នែកមួយដ៏សំខាន់សម្រាប់ការថែរក្សាផ្ទៃមុខជាឈុត (Skin Care) ថែមទាំងអាចជួយធ្វើឱ្យមុខរបស់អ្នកតឹងណែន ផ្ចិតរន្ធញើស និងអាចជួយជូតសម្អាតមុខបន្ថែមបន្ទាប់ពីប្រើទឹកលាងសម្អាតមុខរួច។ អ្នកអាចជ្រើសផលិតផលទឹកជូតសម្អាតមុខមួយប្រភេទនេះនៅតាមទីផ្សារសាកសមនឹងស្បែកមុខរបស់អ្នក ជាពិសេសទឹកជូតសម្អាតដែលផ្សំពីទឹកកូលាប (Rose Wtaer)។  
មនុស្សមួយចំនួនចូលចិត្តមើលរំលងទឹកជូតសម្អាតមុខ (Toning) មួយប្រភេទនេះណាស់ ដែលការពិតទៅវាជាផ្នែកមួយដ៏សំខាន់សម្រាប់ការថែរក្សាផ្ទៃមុខជាឈុត (Skin Care) ថែមទាំងអាចជួយធ្វើឱ្យមុខរបស់អ្នកតឹងណែន ផ្ចិតរន្ធញើស និងអាចជួយជូតសម្អាតមុខបន្ថែមបន្ទាប់ពីប្រើទឹកលាងសម្អាតមុខរួច

៣. ផ្តល់សំណើមដល់ស្បែកមុខ (Moisturizing)

វ័យវិវឌ្ឍន៍ទៅកាន់តែចាស់ ផ្ទៃមុខនិងស្បែករបស់អ្នកប្រាកដជាស្ងួត ខ្សោះៗជាមិនខាន ដូច្នេះវាជាពេលដែលរឹតតែត្រូវការជាតិសំណើមមកចិញ្ចឹមស្បែកឱ្យទន់រលោងស្អាត។ អ្នកអាចរកផលិតផលផ្តល់សំណើមដល់ស្បែកដែលមានដាក់លក់លើទីផ្សារដែលសាកសមនឹងស្បែករបស់អ្នក ឬអាចប្រើផលិតផលធម្មជាតិដូចជា ប្រេងដូង ឬប្រេងអូលីវក៏បាន។ តែកុំភ្លេចបន្ទាប់ពីលាបលើផ្ទៃមុខ អ្នកគួរតែអនុវត្តលើផ្នែក-កផង។  
វ័យវិវឌ្ឍន៍ទៅកាន់តែចាស់ ផ្ទៃមុខនិងស្បែករបស់អ្នកប្រាកដជាស្ងួត ខ្សោះៗជាមិនខាន ដូច្នេះវាជាពេលដែលរឹតតែត្រូវការជាតិសំណើមមកចិញ្ចឹមស្បែកឱ្យទន់រលោងស្អាត

៤.កម្ចាត់ជាតិកខ្វក់

អ្នកគួរតែប្រើផលិតផលដុសខាត់ផ្ទៃមុខដែលមានដាក់លក់នៅតាមទីផ្សារ ឬប្រើប្រាស់ស្ក្រាប់ធម្មជាតិក៏បាន ឱ្យបានម្តងក្នុងមួយសប្តាហ៍ ដើម្បីកម្ចាត់ជាតិកខ្វក់ ធូលីដី និងកោសិកាស្បែកចាស់ៗចោល ផ្តល់មកវិញនូវស្បែកសខ្ចី ភ្លឺស្រស់ថ្លា ទន់រលោង ហ្មត់ខៃ។  
អ្នកគួរតែប្រើផលិតផលដុសខាត់ផ្ទៃមុខដែលមានដាក់លក់នៅតាមទីផ្សារ ឬប្រើប្រាស់ស្ក្រាប់ធម្មជាតិក៏បាន ឱ្យបានម្តងក្នុងមួយសប្តាហ៍ ដើម្បីកម្ចាត់ជាតិកខ្វក់ ធូលីដី និងកោសិកាស្បែកចាស់ៗចោល ផ្តល់មកវិញនូវស្បែកសខ្ចី ភ្លឺស្រស់ថ្លា ទន់រលោង ហ្មត់ខៃ

៥. ការពារស្បែក

កម្តៅព្រះអាទិត្យជាសត្រូវលេខមួយរបស់ស្បែកដែលអាចធ្វើឱ្យអ្នកឡើងខ្មៅ ស្រអាប់ ថែមទាំងមានស្នាមជ្រីវជ្រួញផងដែរ។ ដូច្នេះដើម្បីការពារស្បែកនិងផ្ទៃមុខអ្នកត្រូវស្លៀកសំលៀកបំពាក់ជិតៗឬពាក់មួកការពារ បន្ថែមជាមួយនឹងប្រើផលិតផលការពារកម្តៅថ្ងៃយ៉ាងហោចក៏កម្រិត SPF 15 ឡើងទៅ រាល់មុនពេលចេញពីផ្ទះ និងត្រូវកម្តៅថ្ងៃ។  
កម្តៅព្រះអាទិត្យជាសត្រូវលេខមួយរបស់ស្បែកដែលអាចធ្វើឱ្យអ្នកឡើងខ្មៅ ស្រអាប់ ថែមទាំងមានស្នាមជ្រីវជ្រួញផងដែរ។ ដូច្នេះដើម្បីការពារស្បែកនិងផ្ទៃមុខអ្នកត្រូវស្លៀកសំលៀកបំពាក់ជិតៗឬពាក់មួកការពារ បន្ថែមជាមួយនឹងប្រើផលិតផលការពារកម្តៅថ្ងៃយ៉ាងហោចក៏កម្រិត SPF 15 ឡើងទៅ រាល់មុនពេលចេញពីផ្ទះ និងត្រូវកម្តៅថ្ងៃ

៦. ម៉ាស្សាផ្ទៃមុខ

ការម៉ាស្សាផ្ទៃមុខជាប្រចាំសំខាន់ណាស់សម្រាប់ស្បែកមុខដែលមានវ័យចាប់ពី ២៥ឆ្នាំឡើងទៅ ព្រោះវាអាចជួយធ្វើឱ្យមុខតឹងណែន រលោង ស្រស់ថ្លា ជាពិសេសការពារស្បែកពីស្នាមជ្រីវជ្រួញដែលវិវឌ្ឍន៍ទៅរកភាពចាស់ផងដែរ។  
ការម៉ាស្សាផ្ទៃមុខជាប្រចាំសំខាន់ណាស់សម្រាប់ស្បែកមុខដែលមានវ័យចាប់ពី ២៥ឆ្នាំឡើងទៅ ព្រោះវាអាចជួយធ្វើឱ្យមុខតឹងណែន រលោង ស្រស់ថ្លា ជាពិសេសការពារស្បែកពីស្នាមជ្រីវជ្រួញដែលវិវឌ្ឍន៍ទៅរកភាពចាស់ផងដែរ

៧. ធ្វើម៉ាស់ធម្មជាតិសម្រាប់ផ្ទៃមុខ

ការឧស្សាហ៍ធ្វើម៉ាស់ថែរក្សាផ្ទៃមុខបែបធម្មជាតិជាប្រចាំយ៉ាងហោច ២ ទៅ៣ដងក្នុងមួយសប្តាហ៍ អាចជួយបណ្តុះកោសិកាស្បែកមុខថ្មី ធ្វើឱ្យមុខស្រស់ថ្លា មានសំណើម តឹងណែនក្មេងជាងវ័យ។ អ្នកអាចធ្វើម៉ាស់តាមវិធីងាយៗច្រើនរបៀបដោយប្រើគ្រឿងផ្សំបែបធម្មជាតិដូចជា ស៊ុត, ទឹកឃ្មុំ, ម្សៅហ្ក្រាម (Gram Flour), ទឹកកូលាប និងគ្រឿងផ្សំផ្លែឈើដទៃផ្សេងទៀតក៏បាន។  
ការឧស្សាហ៍ធ្វើម៉ាស់ថែរក្សាផ្ទៃមុខបែបធម្មជាតិជាប្រចាំយ៉ាងហោច ២ ទៅ៣ដងក្នុងមួយសប្តាហ៍ អាចជួយបណ្តុះកោសិកាស្បែកមុខថ្មី ធ្វើឱ្យមុខស្រស់ថ្លា មានសំណើម តឹងណែនក្មេងជាងវ័យ

៨. ផលិតផលប្រឆាំងភាពចាស់ និងស្នាមជ្រីវជ្រួញ(Anti Aging)

ផលិតផលការពារការវិវឌ្ឍន៍ទៅរកភាពចាស់(Anti Aging)សម្រាប់អ្នកដែលមានវ័យកណ្តាល ដោយវាអាចធ្វើការការពារស្បែកមុខមិនឱ្យឡើងសសៃ ឬមានស្នាមផ្នត់ជ្រីវជ្រួញ។ អ្នកគួរតែរកមើលផលិតផលដាក់លក់នៅលើទីផ្សារដែលមានរូបធាតុផ្សំដូចជា អាស៊ីតអាល់ហ្វា( Alpha hydroxyl acids-AHAs), Retinol, វីតាមីន A , វីតាមីន E, វិតាមីន C និងធាតុផ្សំបែបធម្មជាតិដទៃផ្សេងទៀត។ 
ផលិតផលការពារការវិវឌ្ឍន៍ទៅរកភាពចាស់(Anti Aging)សម្រាប់អ្នកដែលមានវ័យកណ្តាល ដោយវាអាចធ្វើការការពារស្បែកមុខមិនឱ្យឡើងសសៃ ឬមានស្នាមផ្នត់ជ្រីវជ្រួញ

៩. ផលិតផលចិញ្ចឹមស្បែកពេលយប់

នៅពេលវ័យកាន់តែចាស់ ស្បែករបស់អ្នកត្រូវការអាហារបំប៉នសម្រាប់ស្បែកជាច្រើនដើម្បីធ្វើឱ្យស្បែករឹងមាំ ងាយបត់បែនមិនមានភាពយារធ្លាក់ធ្វើឱ្យស្បែករលោង និងការពារភាពចាស់ជាដើម។ អ្នកគួរតែប្រើផលិតផលដែលផ្សំពីសារធាតុប្រឆាំងអុកស៊ីតកម្មនិងរ៉ាឌីកាល់សេរី វីតាមីនE និងសារធាតុដទៃផ្សេងទៀត។ ផលិតផលមួយនេះប្រើនៅពេលយប់នឹងធ្វើឱ្យកាន់តែមានប្រសិទ្ធភាព។  
នៅពេលវ័យកាន់តែចាស់ ស្បែករបស់អ្នកត្រូវការអាហារបំប៉នសម្រាប់ស្បែកជាច្រើនដើម្បីធ្វើឱ្យស្បែករឹងមាំ ងាយបត់បែនមិនមានភាពយារធ្លាក់ធ្វើឱ្យស្បែករលោង និងការពារភាពចាស់ជាដើម

១០. របបអាហារ

ផ្នែកមួយដែលធ្វើឱ្យស្បែកនៅតែរលោងស្រស់ស្អាតនោះគឺការទទួលទានអាហារដែលមានជីវជាតិបំប៉នដូចជាបន្លែ ផ្លែឈើជាដើមឱ្យបានច្រើន។ នៅក្នុងនោះអ្នកអាចរួមបញ្ចូលជាមួយនឹងអាហារដែលមានជាតិ កាបូអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ឆ្អែត វីតាមីន និងជាតិរ៉ែខ្លះៗមួយចំនួនផងដែរ។ អ្វីដែលពិសេសនោះអ្នកគួរតែទទួលទានទឹកឱ្យបានច្រើនយ៉ាងហោចណាស់ឱ្យបាន ៦ ទៅទៅ៨កែវក្នុងមួយថ្ងៃដើម្បីរក្សាសំណើមស្បែក បណ្តេញជាតិពុលពីក្នុងខ្លួន ថែមទាំងធ្វើឱ្យស្បែកមានសុខភាពល្អផងដែរ។  
ផ្នែកមួយដែលធ្វើឱ្យស្បែកនៅតែរលោងស្រស់ស្អាតនោះគឺការទទួលទានអាហារដែលមានជីវជាតិបំប៉នដូចជាបន្លែ ផ្លែឈើជាដើមឱ្យបានច្រើន
ការថែរក្សាស្បែកនិងផ្ទៃមុខខាងលើមានសារសំខាន់ណាស់ដែលអាចធ្វើឱ្យអ្នកនៅតែរក្សាភាពស្រស់ស្អាតក្មេងជាងវ័យ ថែមទាំងអាចការពារបញ្ហាស្បែកផ្សេងៗនៅពេលខាងមុខផងដែរ។ ចាប់ផ្តើមថែរក្សាស្បែករបស់អ្នកឥឡូវនេះ ដើម្បីភាពស្រស់ស្អាតនៅថ្ងៃនេះ និងថ្ងៃក្រោយ៕  

No comments